មាន​ជាតិ​ជា​ធម្មតា​ មាន​ជរា​ជា​ធម្មតា​ មាន​ព្យាធិ​ជា​ធម្មតា មាន​មរណៈ​ជា​ធម្មតា​ មាន​សោ​កៈ​ បរិទេវៈ ទុក្ខៈ ទោ​មនស្សៈ​ ឧបា​យា​សៈ ជា​ធម្មតា ជា​របស់​មានធម៌​ជា​គ្រឿង​ប្រជុំ​កើត​ជា​ធម្មតា ជា​របស់​ដល់​នូវ​ការ​វិនាស​ជា​ធម្មតា​ ជា​របស់​មិន​មាន​អានិសង្ស ជា​របស់​មានទោស មិនជា​ទី​រលាស់​ចេញ​ជា​ធម្មតា។ ពាក្យ​ថា មានស្មារតី​ សេចក្តី​ថា​ ស្មារតី​ ការ​រឭក​រឿយ​ៗ ការ​រឭក​ចំពោះ។បេ។ ការ​រឭក​ប្រពៃ​ណា នេះ​ ហៅថា ស្មារតី។ បុគ្គល​ណា ដល់ ដល់​ព្រម ចូល​ទៅដល់​ ចូល​ទៅដល់​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម ប្រកប​ហើយដោយ​ស្មារតី​នេះ​ បុគ្គល​នោះ​ លោក​ហៅថា អ្នកមាន​ស្មារតី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​មានស្មារតី​ សំឡឹង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន។ ពាក្យ​ថា ម្នាល​ឧប​សី​វៈ នៃ​បទ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ឧប​សី​វៈ​ គឺ​ព្រះមានព្រះភាគ​ ហៅ​ព្រាហ្មណ៍​នោះ​ ដោយ​ចំ​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​ នេះ​ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ច្បាស់លាស់ ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ឧប​សី​វៈ។
 [២៤៥​] ពាក្យ​ថា អាស្រ័យ​ (អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​) ដោយ​បរិកម្ម​ថា មិន​មាន​ ៗ ហើយ​ឆ្លង​អន្លង់​ចុះ​ បាន​ដល់ គឺ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ដោយ​បរិកម្ម​ថា វត្ថុ​តិចតួច​មិន​មាន។ ចុះ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ ដោយ​បរិកម្ម​ថា វត្ថុ​តិចតួច​មិន​មាន តើ​ព្រោះ​ហេតុអ្វី។
ថយ | ទំព័រទី ២១១ | បន្ទាប់