(ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​អជិ​តៈ លោក ត្រូវ​អវិ​ជា្ជ​បិទបាំង លោក​មិន​ភ្លឺស្វាង​ ព្រោះ​សេច​ក្តី​បា្រ​ថ្នា​ផ្សេង​ ៗ (និង​សេ​ចកី្ត​ប្រហែស​) តថាគត​ពោល​នូវ​សេ​ចកី្ត​បា្រ​ថ្នា​ថា ជា​គ្រឿង​លាប ទុក្ខ​ជា​ភ័យ​ធំ​របស់​លោក​នោះ។
[៦៥​] (អជិត​មាណព​មាន​អាយុ ក្រាប​បងំ្គ​ទូល​សួរ​ដូច្នេះ​ថា​) ខែ្ស​ទាំងឡាយ មែង​ហូរ​ទៅ​ក្នុង​ទី​ទាំងពួង អ្វី​ជា​គ្រឿង​រារាំង​នូវ​ខែ្ស​ទាំងឡាយ​ សូម​ព្រះអង្គ​ទ្រង់​សំដែង​ធម៌​ជា​គ្រឿង​បិទ​ខ្សែ​ទាំងឡាយ បុគ្គល​បិទ​ខ្សែ​ទាំងឡាយ​ដោយ​អ្វី។

 [៦៦​] អធិប្បាយ​ពាក្យ​ថា ខ្សែ​ទាំងឡាយ រមែង​ហូរ​ទៅ​ក្នុង​ទី​ទាំងពួង​ ត្រង់​ពាក្យ​ថា ខ្សែ​ទាំងឡាយ បាន​ដល់​ខ្សែ​គឺ​តណា្ហ ខ្សែ​គឺ​ទិដ្ឋិ​ ខ្សែ​គឺ​កិលេស ខ្សែ​គឺ​ទុច្ចរិត ខ្សែ​គឺ​អវិជ្ជា។ ពាក្យ​ថា ក្នុង​ទី​ទាំងពួង គឺ​ក្នុង​អាយតនៈ​ទាំងពួង។ ពាក្យ​ថា​ ហូរ​ទៅ សេ​ចកី្ត​ថា ហូរ​ទៅ ហូរ​សំយុង ហូរ​មិន​ដាច់​ ប្រព្រឹត្តទៅ គឺ​ហូរ​ទៅ ហូរ​សំយុង ហូរ​មិន​ដាច់ ប្រព្រឹត្តទៅ អំ​ពី​ភែ្ន​កទៅកាន់​រូប ហូរ​អំពី​ត្រចៀក​ទៅ​កាន់​សមេ្លង​ ហូរ​អំពី​ច្រមុះ​ទៅកាន់​ក្លិន ហូរ​អំពី​អណា្ត​តទៅ​កាន់​រស ហូរ​អំពី​កាយ​ទៅកាន់​ផ្សព្វ ហូរ​ទៅ​ ហូរ​សំយុង ហូរ​មិន​ដាច់ ប្រព្រឹត្តទៅ​អំពី​ចិត្ត​ទៅកាន់​ធម្មារម្មណ៍ រូប​តណា្ហ ហូរ​ទៅ ហូរ​សំយុង ហូរ​មិន​ដាច់ ប្រព្រឹត្តទៅ​អំ​ពី​ភែ្ន​ក
ថយ | ទំព័រទី ២២ | បន្ទាប់