[៧២​] ពាក្យ​ថា ខ្សែ​ទាំងឡាយ​ណា ក្នុង​លោក សេ​ចកី្ត​ថា​ ខ្សែ​ទាំងឡាយ​ណា ដែល​តថាគត​ពោល បា្រប់ សំដែង បញ្ញត្ត តាំង​ទុក​ ញែក ចែក ធើ្វ​ឲ្យ​ងាយ ប្រកាស​ហើយ​ថា ខ្សែ​គឺ​តណា្ហ​ ខ្សែ​គឺ​ទិដ្ឋិ ខ្សែ​គឺ​កិលេស ខ្សែ​គឺ​ទុច្ចរិត​ ខ្សែ​គឺ​អវិជ្ជា។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក​ មនុស្សលោក ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតនៈ​លោក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ខ្សែ​ទាំងឡាយ​ណា ក្នុង​លោក។ ពាក្យ​ថា អជិ​តៈ​ គឺ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ចំ​ឈោ្មះ។
 [៧៣​] ពាក្យ​ថា សតិ​ជា​គ្រឿង​បិទ​ទាំងនោះ ត្រង់​ពាក្យ​ថា​ សតិ បាន​ដល់​សេ​ចកី្ត​រឭក សេ​ចកី្ត​រឭក​រឿយ​ៗ សេ​ចកី្ត​រឭក​ចំពោះ សេ​ចកី្ត​រឭក អាការ​នៃ​សេ​ចកី្ត​រឭក​ សេ​ចកី្ត​ចាំ​ សេ​ចកី្ត​ជ្រួតជ្រាប សេ​ចកី្ត​មិន​វងេ្វង សេចក្តី​រឭក ឥន្រ្ទិយ​គឺ​សតិ​ អង្គ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង គឺ​សតិ ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​តែមួយ​ នេះ​ហៅថា សតិ។ ពាក្យ​ថា ជា​គ្រឿង​បិទ គឺជា​គ្រឿង​រារាំង ជា​គ្រឿង​បិទ ជា​គ្រឿង​ឃាត់ខាំង ជា​គ្រឿង​រក្សា​ ជា​គ្រឿង​គ្រប់គ្រង ហេតុ​នោះ ទ្រង់​ត្រាស់​ថា សតិ ជា​គ្រឿង​បិទ​ខ្សែ​ទាំងនោះ។
ថយ | ទំព័រទី ២៥ | បន្ទាប់