ពាក្យ​ថា មុនិ សេចក្តី​ថា ញាណ លោក​ហៅថា​ មោនៈ។បេ។ មុនិ​នោះ​ បាន​កន្លង​នូវ​បណ្តាញ គឺ​ការ​ជាប់​ចំពាក់ ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះ​មុនិ​ ... សម្រាប់​ដកចេញ​នូវ​តណ្ហា។
 [៣៣០​] ពាក្យ​ថា ដែល​នាំឲ្យ​បុគ្គល​ដឹង​ច្បាស់ មានសតិ​ ប្រព្រឹត្ត គឺ​ធ្វើឲ្យ​ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​នូវ​ធម៌​ណា​ គឺ​ធ្វើឲ្យ​ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងពួង​ មិន​ទៀង ថា​សង្ខារ​ទាំងពួង​ជា​ទុក្ខ ថា​ធម៌​ទាំងពួង​ជា​អនត្តា។បេ។ ធ្វើឲ្យ​ដឹង ថ្លឹង ត្រិះរិះ​ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា របស់​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា របស់​ទាំងអស់​នោះ​ មានការ​រលត់​ទៅវិញ​ជា​ធម្មតា។ ពាក្យ​ថា មានសតិ គឺ​មានសតិ​ដោយ​អាការ ៤ គឺ​បុគ្គល​កំពុង​ចំរើន​កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន ឈ្មោះថា​ អ្នកមាន​សតិ។បេ។ បុគ្គល​នោះ ហៅថា អ្នកមាន​សតិ។ ពាក្យ​ថា ប្រព្រឹត្ត គឺ​ប្រព្រឹត្ត ប្រព្រឹត្ត​ផ្សេង​ៗ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (លោក​ពោល​ថា​) ដែល​នាំឲ្យ​បុគ្គល​ដឹង​ច្បាស់ មានសតិ ប្រព្រឹត្ត។
 [៣៣១​] ពាក្យ​ថា ឆ្លង​វិស​ត្តិកា​តណ្ហា​ក្នុង​លោក សេចក្តី​ថា​ តណ្ហា លោក​ហៅថា វិស​ត្តិកា បានខាង​តម្រេក តម្រេក​ដ៏​មាន​កម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់​ពាក្យ​ថា វិស​ត្តិកា ចុះ​វិ​សតិ្តកា ដោយ​អត្ថ​ដូចម្តេច។បេ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់