ពាក្យ​ថា ដឹង​ច្បាស់ គឺ​ដឹង​ដោយចិត្ត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដែល​ឃើញ ឮ ប៉ះពាល់ ឬដឹង​ច្បាស់ ក្នុង​លោក​នេះ។
 [៣៣៤​] អធិប្បាយ​ពាក្យ​ថា ម្នាល​ហេម​កៈ​ ... ក្នុង​អារម្មណ៍​ទាំងឡាយ មាន​សភាព​ជាទីស្រឡាញ់ សំនួរ​ថា អារម្មណ៍​ដូចម្តេច មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក។ ចក្ខុ​ មាន​សភាព​ជាទីស្រឡាញ់​ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក សោតៈ​ ឃានៈ ជិវ្ហា កាយ ចិត្ត មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក រូប មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ​ ធម្មារម្មណ៍ មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក ចក្ខុវិញ្ញាណ មាន​សភាព​ជាទីស្រឡាញ់​ មាន​សភាព​ជា​ទី​ត្រេ​អរ​ក្នុង​លោក សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ​ កាយវិញ្ញាណ មនោវិញ្ញាណ មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក ចក្ខុសម្ផស្ស​ មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក សោតសម្ផស្ស ឃាន​សម្ផស្ស ជិវ្ហាសម្ផស្ស​ កាយសម្ផស្ស មនោ​សម្ផស្ស មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក វេទនា​កើតអំពី​ចក្ខុសម្ផស្ស
ថយ | ទំព័រទី ២៦៩ | បន្ទាប់