ព្រះនាម​ថា​សក្កៈ ព្រោះ​ហេតុ​ទ្រង់​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានទ្រព្យ​ដោយ​រតនៈ​ ទ្រព្យ​ទាំងនោះ មាន​ប្រការ​ជាអនេក ក៏បាន។ ឬថា​ព្រះនាម​ថា​សក្កៈ​ ព្រោះ​ហេតុ​មាន​ព្យាយាម​ច្រើន មានចិត្ត​អង់អាច ក្លៀវក្លា ប្រកបដោយ​ព្យាយាម​ មាន​ព្យាយាម​មោះមុត មិន​ខ្លាច មិន​ព្រឺរោម មិន​តក់ស្លុត មិន​រត់ មាន​ភ័យ​គួរខ្លាច​លះបង់​ហើយ​ ប្រាសចាក​ការ​ព្រឺរោម ក៏បាន។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​នូវ​មុនិ​ណា​ គឺ​បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ គប្បី​ដឹង​ច្បាស់ គប្បី​ដឹង​ចំពោះ គប្បី​ចាក់ធ្លុះ​នូវ​មុនិ​ណា​ ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះ​សក្កៈ ខ្ញុំ​ព្រះអង្គ​គប្បី​ស្គាល់​នូវ​មុនិ​ណា។
 [៣៥៦​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​មុនិ​នោះ​ ដល់​ខ្ញុំ​ព្រះអង្គ ត្រង់​ពាក្យ​ថា មុនិ​នោះ គឺ​ខ្ញុំ​សួរ​នូវ​មុនិ​ណា អង្វរ​មុនិ​ណា អារាធនា​មុនិ​ណា​ ដណ្តឹង​នូវ​មុនិ​ណា។ ពាក្យ​ថា សូម​ត្រាស់​ប្រាប់ គឺ​សូម​ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក​ ចែក ធ្វើឲ្យ​ងាយ ប្រកាស។ ពាក្យ​ថា សម​ន្ត​ចក្ខុ សេចក្តី​ថា​ សព្វញ្ញុតញ្ញាណ លោក​ហៅថា សម​ន្ត​ចក្ខុ។បេ។ ព្រះ​តថាគត​ ទ្រង់ព្រះ​នាម​សម​ន្ត​ចក្ខុ ដោយហេតុ​នោះ​ ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​មុនិ​នោះ ដល់​ខ្ញុំ​ព្រះអង្គ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ទូល​សួរ​ថា​
ថយ | ទំព័រទី ២៨២ | បន្ទាប់