(ព្រះមានព្រះភាគត្រាស់ថា ម្នាលជតុកណ្ណី) អ្នកចូរឃើញនូវនេក្ខម្មៈ ថាជាសេចក្តីក្សេម ហើយកំចាត់បង់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ មួយទៀត ការប្រកាន់ក្តី ការត្រូវរលាស់ចេញក្តី កង្វល់ក្តី កុំមានដល់អ្នកឡើយ។
[៤០០] កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ។
[៤០០] កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ។
[៤០១] ពាក្យថា កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ គឺពួកកិលេសណា គប្បីកើតព្រោះប្រារព្ធសង្ខារទាំងឡាយជាអតីត អ្នកចូរញ៉ាំងកិលេសទាំងនោះ ឲ្យរីង ឲ្យស្ងួត ឲ្យខះ ឲ្យហួតហែង ចូរធ្វើកុំឲ្យមានពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះឲ្យរីងស្ងួតទៅ យ៉ាងនេះក៏មាន។ មួយទៀត ពួកកម្មាភិសង្ខារណា ជាអតីត មានវិបាកចាស់ក្លាហើយ អ្នកចូរញ៉ាំងកម្មាភិសង្ខារទាំងនោះ ឲ្យរីង ឲ្យស្ងួត ឲ្យខះ ឲ្យហួតហែង ចូរធ្វើកុំឲ្យមានពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន