មនុស្សលោក ហៅថា ទទឹង គឺកណ្តាល។ សុខវេទនា ហៅថា ខាងលើ។ ទុក្ខវេទនា ហៅថា ខាងក្រោម។ អទុក្ខមសុខវេទនា ហៅថា ទទឹង គឺកណ្តាល។ អរូបធាតុ ហៅថា ខាងលើ។ កាមធាតុ ហៅថា ខាងក្រោម។ រូបធាតុ ហៅថា ទទឹង គឺកណ្តាល។ សរីរៈខាងលើអំពីបាតជើងឡើងទៅ ហៅថា ខាងលើ។ សរីរៈខាងក្រោមអំពីចុងសក់ចុះមក ហៅថា ខាងក្រោម។ សរីរៈត្រង់ពាក់កណ្តាល ហៅថា ទទឹង គឺកណ្តាល ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល។
[៤២២] ពាក្យថា ព្រោះពួកសត្វប្រកាន់នូវខន្ធបញ្ចកៈណាៗ ក្នុងលោក គឺព្រោះពួកសត្វកាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណាៗ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វប្រកាន់នូវខន្ធបញ្ចកៈណា ៗ ក្នុងលោក។
[៤២៣] ពាក្យថា មារតែងជាប់តាមនូវសត្វ ដោយអភិសង្ខារ គឺកម្មនោះឯង បានដល់ មារគឺខន្ធ មារគឺធាតុ មារគឺអាយតនៈ មារគឺគតិ មារគឺឧបបត្តិ មារគឺបដិសន្ធិ មារគឺភព មារគឺសង្សារ មារគឺវដ្តៈ ដែលប្រកបដោយបដិសន្ធិ តែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ដោយអំណាចនៃអភិសង្ខារ គឺកម្មនោះឯង។