ថា សង្ខារ​ទាំងឡាយ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ មានធម៌​ពិចារណា​ឃើញ​ហើយ មានធម៌​ដឹង​ហើយ​ មានធម៌​ថ្លឹង​ហើយ មានធម៌​ពិនិត្យ​ហើយ មានធម៌​ប្រាកដហើយ មានធម៌​ចំរើន​ច្បាស់​ហើយ​ថា ធម្មជាត​ណា​មួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មាន​កិរិយា​រលត់​ទៅ​វិញ​ជា​ធម្មតា។ មួយទៀត​ថា ព្រះអរហន្ត​ទាំងនោះ មាន​ខន្ធ​ពិចារណា​ឃើញ​ហើយ មាន​ធាតុ​ពិចារណា​ឃើញ​ហើយ មាន​អាយតនៈ​ពិចារណា​ឃើញ​ហើយ មាន​គតិ​ពិចារណា​ឃើញ​ហើយ មាន​ឧប​បត្តិ​ពិចារណា​ឃើញ​ហើយ មាន​បដិសន្ធិ​ពិចារណា​ឃើញ​ហើយ​ មាន​ភព​ពិចារណា​ឃើញ​ហើយ មាន​សង្សារ​ពិចារណា​ឃើញ​ហើយ មាន​វដ្តៈ​ពិចារណា​ឃើញ​ហើយ។ មួយទៀត​ថា ព្រះអរហន្ត​ខីណាស្រព​ទាំងឡាយ​នោះ តាំងនៅ​ក្នុង​ទីបំផុត​ខន្ធ តាំងនៅ​ក្នុង​ទីបំផុត​ធាតុ​ តាំងនៅ​ក្នុង​ទីបំផុត​អាយតនៈ តាំងនៅ​ក្នុង​ទីបំផុត​គតិ តាំងនៅ​ក្នុង​ទីបំផុត​ឧប​បត្តិ​ តាំងនៅ​ក្នុង​ទីបំផុត​បដិសន្ធិ តាំងនៅ​ក្នុង​ទីបំផុត​ភព តាំងនៅ​ក្នុង​ទីបំផុត​សង្សារ​ តាំងនៅ​ក្នុង​ទីបំផុត​វដ្ដៈ តាំងនៅ​ក្នុង​ភព​ជាទីបំផុត តាំងនៅ​ក្នុង​សរីរៈ​ជាទីបំផុត មាន​កិរិយា​ទ្រទ្រង់នូវ​រាងកាយ​ជាទី​បំផុត។
នេះ រាងកាយ​ជាទីបំផុត នេះ រាងកាយ​ខាងក្រោយ​របស់​ព្រះអរហន្ត​ទាំងនោះ ការ​អន្ទោល​ទៅកាន់​ជាតិ និង​មរណៈ និង​ការ​កើត​ក្នុង​ភព​ថ្មី​របស់​ព្រះអរហន្ត​ទាំងនោះ មិន​មាន​ទេ។
ថយ | ទំព័រទី ៣៦ | បន្ទាប់