មួយទៀត បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង​ ធ្វើឲ្យ​ជាក់ច្បាស់​ថា​មិន​ទៀង បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង​ ធ្វើឲ្យ​ជាក់ច្បាស់​ ថា ជា​ទុក្ខ ជា​រោគ ជា​បូស ជា​សរ។បេ។ ថា​មិនមែន​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ចាក​ទុក្ខ។ ពាក្យ​ថា​ រលត់​ហើយ គឺ​រលត់​ហើយ​ព្រោះ​លោភៈ ញុំា​ងរា​គៈ​ឲ្យ​រលត់ រលត់​ហើយ ព្រោះ​ញុំាង​ទោសៈ​ឲ្យ​រលត់​ រលត់​ហើយ ព្រោះ​ញុំាង​មោហៈ​ឲ្យ​រលត់ រលត់​ហើយ ព្រោះ​ញុំាង​ក្រោធ ការ​ចងក្រោធ​ទុក សេចក្តី​លុបគុណ​ ការ​វាយឫក​ស្មើ សេចក្តី​ច្រណែន សេចក្តី​កំណាញ់ ការ​បិទបាំង​ទោស​របស់​ខ្លួន សេចក្តី​អួតអាង​ សេចក្តី​រឹងត្អឹង ការ​ប្រណាំងប្រជែង មានះ សេចក្តី​មើលងាយ សេចក្តី​ស្រវឹង សេចក្តី​ធ្វេស​ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រ​វ៉ា​យទាំងពួង​ សេចក្តី​រោលរាល​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ​ ជាអកុសល​ទាំងពួង​ឲ្យ​រលត់។ ពាក្យ​ថា ភិក្ខុ គឺ​ឈ្មោះថា ភិក្ខុ​ ព្រោះ​ទំ​លាយ​បង់​ធម៌​ប្រាំពីរ។បេ។ មាន​មគ្គ​អប់រំ មាន​ភព​ថ្មី​អស់ បុគ្គល​នោះ លោក​ហៅថា​ភិក្ខុ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដឹង​ហើយ រលត់​ហើយ ជា​ភិក្ខុ។
 [១០៧​] អធិប្បាយ​ពាក្យ​ថា សេចក្តី​ញាប់ញ័រ របស់​ភិក្ខុ​នោះ​ មិន​មាន ត្រង់​ពាក្យ​ថា របស់​ភិក្ខុ​នោះ បាន​ដល់​ការ​ញាប់ញ័រ​ទាំងឡាយ គឺ​ការ​ញាប់ញ័រ​ដោយ​តណ្ហា​ ញាប់ញ័រ​ដោយ​ទិដ្ឋិ ញាប់ញ័រ​ដោយ​មានះ ញាប់ញ័រ​ដោយ​កិលេស ញាប់ញ័រ​ដោយ​កម្ម​របស់​ព្រះអរហន្ត​ខីណាស្រព។
ថយ | ទំព័រទី ៥៧ | បន្ទាប់