និទ្ទេស​ គឺ​ការសំដែង​ចេញ​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រាហ្មណ៍​ ជា​អ្នក​ដល់​នូវ​ត្រើយ ទាំង ១៦ នាក់ នុ៎ះ គឺ អជិត ១ តិ​ស្ស​មេ​ត្តេ​យ្យៈ​ ១ បុណ្ណ​កៈ​ ១ មេ​ត្ត​គូ ១ ធោត​កៈ​ ១ ឧប​សី​វៈ​ ១ នន្ទៈ​ ១ ហេម​កៈ​ ១ តោ​ទេ​យ្យៈ​ ១ កប្បៈ​ ១ ជតុ​កណ្ណី​បណ្ឌិត ១ ភទ្រា​វុធ ១ ឧទយៈ ១ បោ​សាល​ព្រាហ្មណ៍ ១ មោឃ​រាជ​មេធាវី ១ បិ​ង្គិ​យម​ហា​ឥសី ១ ផង និទ្ទេស​ គឺ​ការសំដែង​ចេញ​នូវ​ខគ្គ​វិ​សាណ​សូត្រ​ទាំងឡាយ​ ក្នុង​ទីនោះ​ផង និទ្ទេស​ទាំងពីរ មាន​ប្រមាណ​ប៉ុណ្ណោះ បណ្ឌិត​គប្បី​ដឹង​ថា ជា​និទ្ទេស​ដែល​បរិបូណ៌​ លោ​កចារិ​កត្រឹមត្រូវ​ហើយ។

ចប់ សុត្ត​និទ្ទេស។

ថយ | ទំព័រទី ៣៨៤