នាម និង​រូប​កើតឡើង​ព្រោះ​ហេតុ នាម និង​រូប​ជាហេតុ​ អាយតនៈ​ប្រាំមួយ​កើតឡើង​ព្រោះ​ហេតុ អាយតនៈ​ប្រាំមួយ​ជាហេតុ ផស្សៈ​កើតឡើង​ព្រោះ​ហេតុ​ ផស្សៈ​ជាហេតុ វេទនា​កើតឡើង​ព្រោះ​ហេតុ វេទនា​ជាហេតុ តណ្ហា​កើតឡើង​ព្រោះ​ហេតុ តណ្ហា​ជាហេតុ​ ឧបាទាន​កើតឡើង​ព្រោះ​ហេតុ ឧបាទាន​ជាហេតុ ភព​កើតឡើង​ព្រោះ​ហេតុ ភព​ជាហេតុ ជាតិ​កើតឡើង​ព្រោះ​ហេតុ​ ជាតិ​ជាហេតុ ជរា និង​មរណៈ កើតឡើង​ព្រោះ​ហេតុ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​ហេតុ​ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ ជាតិ​ជាហេតុ​ ជរា និង​មរណៈ​កើតឡើង​ព្រោះ​ហេតុ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​ហេតុ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ។
 [៩៦​] អវិជ្ជា​ជា​គ្រឿង​អាស្រ័យ​ សង្ខារ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ​ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ អវិជ្ជា​ជា​គ្រឿង​អាស្រ័យ​ សង្ខារ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ​ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង
ថយ | ទំព័រទី ១១៦ | បន្ទាប់