ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ​ សង្ខារ​ជា​គ្រឿង​អាស្រ័យ វិញ្ញាណ​កើតឡើង ព្រោះ​គ្រឿង​អាស្រ័យ វិញ្ញាណ​ជា​គ្រឿង​អាស្រ័យ​ នាម និង​រូប​កើតឡើង ព្រោះ​គ្រឿង​អាស្រ័យ នាម និង​រូប​ជា​គ្រឿង​អាស្រ័យ អាយតនៈ​ប្រាំមួយ​កើតឡើង​ ព្រោះ​គ្រឿង​អាស្រ័យ អាយតនៈ​ប្រាំមួយ​ជា​គ្រឿង​អាស្រ័យ ផស្សៈ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ​ ផស្សៈ​ជា​គ្រឿង​អាស្រ័យ វេ​ទានា​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ វេទនា​ជា​គ្រឿង​អាស្រ័យ​ តណ្ហា​កើតឡើង ព្រោះ​គ្រឿង​អាស្រ័យ តណ្ហា​ជា​គ្រឿង​អាស្រ័យ ឧបាទាន​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ​ ឧបាទាន​ជា​គ្រឿង​អាស្រ័យ ភព​កើតឡើង ព្រោះ​គ្រឿង​អាស្រ័យ ភព​ជា​គ្រឿង​អាស្រ័យ ជាតិ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ​ ជាតិ​ជា​គ្រឿង​អាស្រ័យ ជរា និង​មរណៈ​កើតឡើង ព្រោះ​គ្រឿង​អាស្រ័យ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ ព្រោះ​គ្រឿង​អាស្រ័យ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ​ ជាតិ​ជា​គ្រឿង​អាស្រ័យ ជរា និង​មរណៈ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ ធម៌​ទាំងពីរ​នុ៎ះ​ សុទ្ធតែ​កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ។
ថយ | ទំព័រទី ១១៧ | បន្ទាប់