សេចក្ដីមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាសមាធិ ញាណកើតឡើងដោយអំណាចនៃសមាធិនោះ អាសវៈទាំងឡាយរមែង អស់ទៅដោយញាណនោះ ព្រោះហេតុនោះ សមថៈ (ការស្ងប់គឺសមាធិកើត) មុន ញាណ (កើត) ក្រោយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងកើតមានដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការផ្ដាច់បង់នូវអាសវៈ ព្រោះចិត្តបរិសុទ្ធដោយការមិន រាយមាយ ឈ្មោះថាអានន្ដរិកសមាធិញ្ញាណ។
[២១២] សំនួរត្រង់ពាក្យថា អាសវៈទាំងឡាយ តើអាសវៈទាំងឡាយនោះ អ្វីខ្លះ។ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។
អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌ណា។ ទិដ្ឋាសវៈ រមែងអស់ មិនមានសេស សល់ កាមាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ភវាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ អវិជ្ជាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ដោយ សោតាបត្តិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង កាមាសវៈដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈ ដែលឋិតនៅជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈដែលឋិតនៅ ជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយសកទាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ