សមថៈ ធម្មជាតិមិនកម្រើកក្នុងបីតិ ដោយតតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងរូបសញ្ញា ក្នុងបដិឃសញ្ញាក្នុងនានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ ក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែលប្រកបដោយឧទ្ធច្ចៈផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងសមថៈ នេះកម្លាំងសមថៈ។
[២២០] កម្លាំងវិបស្សនា តើដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា