របស់អ្វីមួយ ក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនឃើញហើយ មិនមានឡើយ មួយទៀត របស់ណាដែលគេគប្បីដឹងហើយ តែសត្វលោកមិនដឹង មិនស្គាល់ ព្រះតថាគតទ្រង់ជ្រាបច្បាស់ នូវរបស់នោះទាំងអស់ ហេតុនោះទើបឈ្មោះថា សមន្ដចក្ខុ។
[២៩២] សំនួរត្រង់ពាក្យថា សមន្ដចក្ខុ តើសមន្ដចក្ខុ ដោយអត្ថដូចម្ដេច។ ពុទ្ធញ្ញាណ ១៤ គឺ ទុក្ខញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទុក្ខសមុទយញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទុក្ខនិរោធញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទុក្ខនិរោធគាមិនីបដិបទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ អត្ថប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ធម្មប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ និរុត្តិប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ បដិភាណប្បដិសម្ភិទាញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ឥន្រ្ទិយបរោបរិយត្តញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ សត្តាសយានុសយញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ យមកប្បាដិហិរញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ មហាករុណាសមាបត្តិញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ សព្វញ្ញុតញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ អនាវរណញ្ញាណ ឈ្មោះថាពុទ្ធញ្ញាណ ១ ទាំង ១៤ នេះ ឈ្មោះថាពុទ្ធញ្ញាណ បណ្ដាពុទ្ធញ្ញាណទាំង ១៤ នេះ