ការមិនកើតមិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាក ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិទៅនៃវិបាក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជាតិ ប្រកបដោយអាមិសៈ ការមិនមានជាតិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ជរា ប្រកបដោយអាមិសៈ ការមិនមានជរា មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា ព្យាធិ ប្រកបដោយអាមិសៈ ការមិនមានព្យាធិ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា មរណៈ ប្រកបដោយអាមិសៈ ការមិនមានមរណៈ មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីសោក ប្រកបដោយអាមិសៈ ការមិនមានសេចក្តីសោក មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួល ប្រកបដោយអាមិសៈ ការមិនមានសេចក្តីខ្សឹកខ្សួល មិនប្រកបដោយអាមិសៈ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹង ប្រកបដោយអាមិសៈ ការមិនមានសេចក្តីតានតឹង មិនប្រកបដោយអាមិសៈ។
[២៧] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើង ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការកំណត់ ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ឈ្មោះថាសង្ខារ ត្រូវដឹងច្បាស់ថា បដិសន្ធិឈ្មោះថាសង្ខារ