ញាណ ៨ ខាងដើម ទួទៅដល់ពួកសាវ័ក ឯញាណ ៦ (ខាងចុង) មិនទួទៅដល់ពួកសាវ័កឡើយ។
[២៩៣] អត្ថនៃទុក្ខ របស់ទុក្ខសច្ចទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ អត្ថនៃទុក្ខ ឈ្មោះថាព្រះតថាគតមិនជ្រាប មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ អត្ថនៃទុក្ខ របស់ទុក្ខសច្ចទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ ឃើញសព្វហើយ ដឹងច្បាស់សព្វហើយ ធ្វើឲ្យជាក់ច្បាស់សព្វហើយ ពាល់ត្រូវសព្វហើយដោយប្រាជ្ញា អត្ថនៃទុក្ខ ឈ្មោះថាព្រះតថាគតមិនពាល់ត្រូវហើយដោយប្រាជ្ញា មិនមានឡើយ ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ អត្ថនៃសមុទ័យ របស់សមុទយសច្ចទាំងប៉ុន្មាន អត្ថនៃនិរោធ របស់និរោធសច្ចទាំងប៉ុន្មាន អត្ថនៃមគ្គ របស់មគ្គសច្ចទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយនូវអត្ថ របស់អត្ថប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយធម៌របស់ធម្មប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយនិរុត្តិ របស់និរុត្តិប្បដិសម្ភិទាទាំងប៉ុន្មាន អត្ថនៃការបែកធ្លាយបដិភាណ របស់បដិភាណប្បដិសម្ភិទាទាំងប៉ុន្មាន ព្រះតថាគតទ្រង់ជ្រាបសព្វហើយ