ឃើញសព្វ​ហើយ​ ដឹង​ច្បាស់​សព្វ​ហើយ​ ធ្វើឲ្យ​ជាក់ច្បាស់​សព្វ​ហើយ ពាល់ត្រូវ​សព្វ​ហើយ ដោយ​ប្រាជ្ញា អត្ថ​នៃ​ការ​បែកធ្លាយ​បដិភាណ​ ឈ្មោះថា​ព្រះ​តថាគត មិន​ពាល់ត្រូវ​ហើយដោយ​ប្រាជ្ញា មិន​មាន​ឡើយ​ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ​ទាំងប៉ុន្មាន សត្តា​សយានុ​សយ​ញ្ញាណ​ទាំងប៉ុន្មាន យម​កប្បា​ដិ​ហិ​រញ្ញា​ណទាំងប៉ុន្មាន​ មហាករុណា​សមាបត្តិ​ញ្ញាណ​ទាំង​ប៉ុន្មាន​ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ​ហើយ ឃើញសព្វ​ហើយ ដឹង​ច្បាស់​សព្វ​ហើយ ធ្វើឲ្យ​ជាក់​ច្បាស់​សព្វ​ហើយ ពាល់ត្រូវ​សព្វ​ហើយ ដោយ​ប្រាជ្ញា​ មហាករុណា​សមាបត្តិ​ញ្ញាណ ឈ្មោះថា​ព្រះ​តថាគត​មិន​ពាល់ត្រូវ​ហើយដោយ​ប្រាជ្ញា​ មិន​មាន​ឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ របស់​អ្វីមួយ​ដែល​សត្វលោក​ ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក ដែល​ពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព​ និង​មនុស្ស​ដ៏​សេស​ទាំងប៉ុន្មាន ឃើញ​ហើយ ឮហើយ ពាល់ត្រូវ​ហើយ ដឹង​ហើយ សម្រេច​ហើយ​ ស្វែងរក​ហើយ ត្រាច់​រង្គាត់​តាម​ហើយ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ​ហើយ ឃើញសព្វ​ហើយ​ ជ្រាប​ច្បាស់​សព្វ​ហើយ
ថយ | ទំព័រទី ៣០១ | បន្ទាប់