ធ្វើឲ្យ​ជាក់ច្បាស់​សព្វ​ហើយ​ ពាល់ត្រូវ​សព្វ​ហើយ ដោយ​ប្រាជ្ញា របស់​អ្វីមួយ ឈ្មោះថា​ព្រះ​តថាគត​មិន​ពាល់ត្រូវ​ដោយ​ប្រាជ្ញា​ មិន​មាន​ឡើយ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ព្រោះហេតុនោះ​ ឈ្មោះថា​អនាវ​រណ​ញ្ញាណ។
របស់​អ្វីមួយ​ ក្នុង​លោក​នេះ ដែល​ព្រះ​តថាគត​នោះ​មិន​ឃើញ​ហើយ មិន​មាន​ឡើយ​ មួយទៀត របស់​ណា​ដែលគេ​គប្បី​ដឹង​ តែ​សត្វលោក​មិនដឹង មិន​ស្គាល់ ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់​នូវ​របស់​នោះ​ទាំងអស់​ ហេតុ​នោះ ទើប​ឈ្មោះថា សម​ន្ដ​ចក្ខុ។

ចប់ ញាណ​កថា។

ថយ | ទំព័រទី ៣០២