ឃានៈត្រូវលះ គន្ធៈត្រូវលះ ជិវ្ហាត្រូវលះ រសត្រូវលះ កាយត្រូវលះ ផោដ្ឋព្វៈត្រូវលះ មនៈត្រូវលះ ធម្មារម្មណ៍ត្រូវលះ មនោវិញ្ញាណត្រូវលះ មនោសម្ផស្សត្រូវលះ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ក៏ត្រូវលះចេញ។
បុគ្គលកាលឃើញនូវរូប រមែងលះបង់(១) កាលឃើញនូវវេទនា រមែងលះបង់ កាលឃើញនូវសញ្ញា រមែងលះបង់ កាលឃើញនូវសង្ខារទាំងឡាយ រមែងលះបង់ កាលឃើញនូវវិញ្ញាណ រមែងលះបង់ នូវចក្ខុ។បេ។ នូវជរា និងមរណៈ កាលឃើញនូវនិព្វាន ឈ្មោះអមតៈជាទីពំនាក់ (របស់ពួកសត្វ) ដោយអត្ថថាចប់ស្រេច (នៃសាសនា) រមែងលះបង់ ធម៌ទាំងឡាយណាៗ ដែលបុគ្គលបានបន្សាត់ហើយ ធម៌ទាំងនោះ ឈ្មោះថា បុគ្គលលះចេញហើយ ឈ្មោះថាញាណដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ជាគ្រឿងដឹងច្បាស់នូវធម៌នោះ ហេតុនោះ ទើបលោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវលះ បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។

ចប់ តតិយភាណវារៈ ។
(១) បុគ្គល កាលឃើញរូបថា មិនទៀង ជាដើម រមែងលះកិលេសចេញបាន។ អដ្ឋកថា។