ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអាកិញ្ចញ្ញាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតហើយក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអាកិញ្ចញ្ញាយតនសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះនិច្ចសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអនិច្ចានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសុខសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃទុក្ខានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអត្តសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអនត្តានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គល