ក៏​លះបង់​នូវ​សញ្ញា​ថា​ជា​សុខ កាល​ពិចារណា​ឃើញថា​មិនមែន​ខ្លួន​ ក៏​លះបង់​នូវ​សញ្ញា​ថា​ខ្លួន កាល​នឿយណាយ ក៏​លះបង់​នូវ​សេចក្តី​រីករាយ កាល​ធុញទ្រាន់​ ក៏​លះបង់​នូវ​តម្រេក កាល​រំលត់ ក៏​លះបង់​នូវ​ការ​កើតឡើង កាល​រលាស់ចោល ក៏​លះបង់​នូវ​សេចក្តី​ប្រកាន់។
[១១៤​] ការ​រំកិល​ចិត្ត​ចាក​វត្ថុ​មុន​ ទៅកាន់​វត្ថុ​ផ្សេង​វិញ​ក្តី ការ​វិវដ្ដ​ន៍​នៃ​ចិត្ត​(១) ដោយ​បញ្ញា​ក្តី​ កំលាំង​គឺ​ការ​រំពឹង​រក​ (នូវ​ការ​បែកធ្លាយ​) ក្តី ឈ្មោះថា​ការពិចារណា​ឃើញ​ (នូវ​ការ​បែកធ្លាយ​) ការកំណត់​នូវ​សភាព​ទាំងពីរ​ថា​តែមួយ​ ដោយ​ការប្រព្រឹត្តិ​តាម​អារម្មណ៍ ភាព​នៃ​បុគ្គល​មានចិត្ត​ចុះ​ស៊ប់​ក្នុង​ការ​រលត់​ ឈ្មោះថា​ពិចារណា​ឃើញ​នូវ​លក្ខណៈ​នៃ​ការ​សូន្យ ការពិចារណា​នូវ​អារម្មណ៍​ក្តី បុគ្គល​ឃើញ​នូវ​ការ​បែកធ្លាយ​ក្តី​ ការ​ប្រាកដ​ឡើង​ថា​សូន្យ​ក្តី ឈ្មោះថា​ការពិចារណា​ឃើញ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ភិក្ខុ​អ្នក​ឈ្លាសវៃ​ក្នុង​អនុបស្សនា​ទាំង ៣ ផង ក្នុង​វិបស្សនា​ទាំង ៤ ផង រមែង​មិន​ញាប់ញ័រ​ ក្នុង​ទិដ្ឋិ​ទាំង​ឡាយ​ផ្សេង​ៗ ព្រោះ​ខ្លួន​ជា​អ្នក​ឈ្លាសវៃ ក្នុង​ការ​ប្រាកដ​ទាំង​ ៣។

 ដែល​ឈ្មោះថា​ញាណ​នោះ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ដឹង​នូវ​អារម្មណ៍​ថា​បែកធ្លាយ​ ឈ្មោះថា​វិបស្សនាញាណ។
(១) ដំណើរ​ចិត្ត​ដែល​លះបង់​នូវ​ការ​កើត​នៃ​បញ្ចក្ខន្ធ​ ហើយ​តាំងនៅ​ក្នុង​ការ​រលត់​នៃ​បញ្ចក្ខន្ធ។
ថយ | ទំព័រទី ១៣១ | បន្ទាប់