បញ្ញា គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ ឈ្មោះថា​សង្ខារុបេក្ខា​ មាន ៨ ជា​ភូមិ​របស់​ចិត្ត គឺ​សង្ខារុបេក្ខា ២ ជា​ភូមិ​របស់​បុថុជ្ជន សង្ខារុបេក្ខា ៣ ជា​ភូមិ​របស់​សេក្ខបុគ្គល សង្ខារុបេក្ខា ៣ ជា​ភូមិ​របស់​អសេក្ខ​បុគ្គល ជា​សង្ខារុបេក្ខា​ដែល​ចិត្ត​ប្រាស​ចេញ​ សង្ខារុបេក្ខា ៨ ជា​បច្ច័យ​នៃ​អប្បនាសមាធិ សង្ខារុបេក្ខា ១០ ជា​ភូមិ​របស់​ញាណ​ សង្ខារុបេក្ខា ១៨ ជា​បច្ច័យ​របស់​វិមោក្ខ ៣ អាការ​ទាំង ១៨ នេះ បុគ្គល​នោះ​បាន​សន្សំ​ហើយដោយ​បញ្ញា​ បុគ្គល​អ្នក​ឈ្លាសវៃ ក្នុង​សង្ខារុបេក្ខា​ទាំងឡាយ រមែង​មិន​ញាប់ញ័រ​ក្នុង​ទិ​ដ្ឋិ​ផ្សេង​ៗ។

 ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ​លោក​ពោល​ថា បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច ឬការពិចារណា​រក​ឧបាយ ឬក៏​ការ​ព្រងើយកន្តើយ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ។
 [១៣៦​] បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់​ចាក​សង្ខារ​និមិត្ត​ខាងក្រៅ ឈ្មោះថា​គោត្រភូញាណ តើ​ដូចម្តេច។ ញាណ​គ្រប​សង្កត់​នូវ​ការ​កើតឡើង ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​គ្រប​សង្កត់​នូវ​ការប្រព្រឹត្តិ​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​គ្រប​សង្កត់​នូវ​និមិត្ត
ថយ | ទំព័រទី ១៤៧ | បន្ទាប់