ចិត្ត​រួច​ស្រឡះ ផុត​ស្រឡះ​ដោយ​ប្រពៃ ចាក​ឧបក្កិលេស ៥ នេះឯង​ ព្រម​ទាំង​បរិយុ​ដ្ឋាន​ក្កិ​លេស​ (កិលេស​ជា​គ្រឿង​រួបរឹត​ចិត្ត​) ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ការ​រួច​ស្រឡះ​ចាក​ឧបក្កិលេស​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា​វិមុត្តិ​ញ្ញាណ។
 [១៥៣​] ពួក​ឧបក្កិលេស​នៃ​ចិត្ត​របស់​ខ្លួន​ គឺ​កាមរាគ​សញ្ញោជនៈ និង​បដិឃ​សញ្ញោជនៈ ដ៏​គ្រោតគ្រាត កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត​ លោក​បាន​ផ្តាច់​បង់​ប្រពៃ​ហើយ ដោយ​សកទាគាមិមគ្គ ចិត្ត​រួច​ស្រឡះ ផុត​ស្រឡះ​ដោយ​ប្រពៃ​ ចាក​ឧបក្កិលេស ៤ នេះឯង ព្រម​ទាំង​បរិយុ​ដ្ឋាន​ក្កិ​លេស ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ការ​រួច​ស្រឡះ​ ចាក​ឧបក្កិលេស​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា​វិមុត្តិ​ញ្ញាណ។
 [១៥៤​] ​ពួក​ឧបក្កិលេស​នៃ​ចិត្ត​របស់​ខ្លួន​ គឺ​កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ ដ៏​ល្អិត កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដ៏​ល្អិត លោក​បាន​ផ្តាច់​បង់​ប្រពៃ​ហើយដោយ​ អនាគាមិមគ្គ ចិត្ត​រួច​ស្រឡះ ផុត​ស្រឡះ​ដោយ​ប្រពៃ ចាក​ឧបក្កិលេស ៤ នេះឯង ព្រម​ទាំង​បរិយុ​ដ្ឋាន​ក្កិ​លេស​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ការ​រួច​ស្រឡះ​ចាក​ឧបក្កិលេស​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់ ឈ្មោះថា​វិមុត្តិ​ញាណ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់