រមែង​លះបង់​នូវ​ការ​កើតឡើង​ កាល​រលាស់ចោល រមែង​លះបង់​នូវ​សេចក្ដី​ប្រកាន់​មាំ បុគ្គល​កំណត់​នូវ​ធម៌​ខាងក្រៅ​ ដោយ​ប្រការ​យ៉ាងនេះ​ឯង ដែល​ឈ្មោះ​ថាញ​ណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការកំណត់​នូវ​អារម្មណ៍​ខាងក្រៅ​ ឈ្មោះថា គោចរ​នានត្ត​ញ្ញាណ។
 [១៦៥​] បញ្ញា​ក្នុង​ការកំណត់​នូវ​ចរិយា ឈ្មោះថា ចរិយា​នានត្ត​ញ្ញាណ តើ​ដូចម្ដេច។ ពាក្យ​ថា ចរិយា បាន​ដល់​ចរិយា ៣ យ៉ាងគឺ វិញ្ញាណ​ចរិយា ១ អញ្ញាណ​ចរិយា ១ ញាណ​ចរិយា ១។
 វិញ្ញាណ​ចរិយា​ តើ​ដូចម្ដេច។ អា​វជ្ជ​នកិ​រិយា (កិរិយា​នៃ​ការ​រំពឹង​) ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ឃើញ (នូវ​រូប​) ក្នុង​រូប​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា ចក្ខុវិញ្ញាណ មាន​អត្ថ​ថា​សម្រាប់​ឃើញ​ ​; (នូវ​រូប​) ក្នុង​រូប​ទាំងឡាយ​ ឈ្មោះថា​វិញ្ញាណ​ចរិយា វិបាក​មនោ​ធាតុ សម្រាប់​ឡើង (កាន់​អារម្មណ៍​) ព្រោះ​ភាព​នៃ​អារម្មណ៍​ដែល​បុគ្គល​ឃើញ​ក្នុង​រូប​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា​ វិបាក​មនោវិញ្ញាណ​ធាតុ ព្រោះ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់