(ការ​ឃើញ​ដោយ​ញាណ​តាម​សេចក្ដីពិត​) ដើម្បី​ប្រយោជន៍​ដល់​អា​ទី​នវានុបស្ស​នា (ការ​ពិចារណា​ឃើញថា​ជា​ទោស​) ដើម្បី​ប្រយោជន៍​ដល់​បដិ​សង្ខា​នុបស្ស​នា (ការពិចារណា​ឃើញ​ដោយ​ឧបាយ​បញ្ញា​) ឈ្មោះថា​វិញ្ញាណ​ចរិយា​ តួ​បដិ​សង្ខា​នុបស្ស​នា ឈ្មោះថា​ញាណ​ចរិយា​ វិ​វដ្ដ​នា​នុបស្ស​នា ឈ្មោះថា​ញាណ​ចរិយា សោតាបត្តិ​មគ្គ ឈ្មោះថា​ញាណ​ចរិយា សោតាបត្តិផល​សមាបត្តិ​ ឈ្មោះថា​ញាណ​ចរិយា សកទាគាមិមគ្គ ឈ្មោះថា​ញាណ​ចរិយា សកទាគាមិផល​សមាបត្តិ ឈ្មោះថា​ញាណ​ចរិយា​ អនាគាមិមគ្គ ឈ្មោះថា ញាណ​ចរិយា អនាគាមិផល​សមាបត្តិ ឈ្មោះថា ញាណ​ចរិយា អរហត្តមគ្គ​ ឈ្មោះថា ញាណ​ចរិយា អរហត្តផល​សមាបត្តិ ឈ្មោះថា ញាណ​ចរិយា។
 [១៧០​] សំនួរ​ត្រង់​ពាក្យ​ថា ញាណ​ចរិយា តើ​ញាណ​ចរិយា ដោយ​អត្ថ​ដូចម្ដេច។ ធម្មជាតិ​ណា​ មិន​មាន​រាគៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​ញាណ​ចរិយា ធម្មជាតិ​ណា មិន​មាន​ទោសៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​ញាណ​ចរិយា។បេ។ ធម្មជាតិ​ណា មិន​មាន​អនុស័យ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​ញាណ​ចរិយា ធម្មជាតិ​ណា ប្រាសចាក​រាគៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​ញាណ​ចរិយា ធម្មជាតិ​ណា ប្រាសចាក​ទោសៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​ញាណ​ចរិយា
ថយ | ទំព័រទី ១៩០ | បន្ទាប់