គួរ​ដល់​កម្ម​ ក្នុង​ឥទ្ធិបាទ​ទាំង ៤ នេះ​ហើយ ក៏​បញ្ចូល​កាយ​ក្នុងចិត្ត​ខ្លះ បញ្ចូល​ចិត្ត​ក្នុង​កាយ​ខ្លះ​ បង្អោន​ចិត្ត​ដោយអំណាច​នៃ​កាយ​ខ្លះ បង្អោនកាយ​ដោយអំណាច​នៃ​ចិត្ត​ខ្លះ​ អធិដ្ឋាន​ចិត្ត​ដោយអំណាច​នៃ​កាយ​ខ្លះ អធិដ្ឋាន​កាយ ដោយអំណាច​នៃ​ចិត្ត​ខ្លះ លុះ​បង្អោន​ចិត្ត​ ដោយអំណាច​នៃ​កាយ បង្អោនកាយ​ដោយ​អំណាច​នៃ​ចិត្ត អធិដ្ឋាន​ចិត្ត​ដោយអំណាច​នៃ​កាយ​ អធិដ្ឋាន​កាយ​ដោយ​អំណាច​នៃ​ចិត្ត​ហើយ​ ក៏​បញ្ចូល​នូវ​សុខ​សញ្ញា និង​លហុ​សញ្ញា​ទៅ​ក្នុង​កាយ ភិក្ខុ​នោះ មានចិត្ត​អប់រំ​ បរិសុទ្ធ ផូរផង់ ដូច្នោះ​ហើយ ក៏​បង្អោន​បន្ទន់ចិត្ត​ទៅ​ក្នុង​ឥទ្ធិ​វិធ​ញ្ញាណ ភិក្ខុ​នោះ​ តែង​បាន​សោយ​នូវ​ចំណែក​នៃ​ឫទ្ធិ​ច្រើនយ៉ាង​ គឺ​ធ្វើ​មនុស្ស​តែមួយ​រូប ឲ្យ​ទៅជា​ច្រើន​រូប​ក៏​បាន​ខ្លះ​ ធ្វើ​មនុស្ស​ច្រើន​រូប ឲ្យ​ទៅជាមួយ​រូប​ក៏បាន​ខ្លះ ធ្វើ​ទី​កំបាំង​ឲ្យ​ទៅជា​ទីវាល​ក៏បាន​ ធ្វើ​ទីវាល​ឲ្យ​ទៅជា​ទី​កំបាំង​ក៏បាន​ ដើរ (ទម្លុះ​) ទៅ​ខាងក្រៅ​ជញ្ជាំង​ ខាងក្រៅ​កំពែង ខាងក្រៅ​ភ្នំ មិន​ទើសទាក់​ដូចជា​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​ ធ្វើ​នូវ​ការ​មុជ​ចុះ និង​ងើបឡើង​ក្នុង​ផែនដី ដូចជា​មុជ​ងើប​ក្នុងទឹក​ក៏បាន ដើរទៅ​លើទឹក​មិន​បែកធ្លាយ​ ដូចជា​ដើរ​លើ​ផែនដី​ក៏បាន
ថយ | ទំព័រទី ២៥២ | បន្ទាប់