ការ​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ រមែង​មាន​យ៉ាងនេះ ភិក្ខុ​នោះ​មានចិត្ត​អប់រំ បរិសុទ្ធ ផូរផង់​ដូច្នោះ​ហើយ​ ក៏​បង្អោន​បន្ទន់ចិត្ត​ទៅ​ក្នុង​បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ ភិក្ខុ​នោះ រមែង​រលឹក​ឃើញ​នូវ​បុពេ្វ​និវាស​ច្រើនយ៉ាង គឺ​រលឹក​ឃើញ​បាន ១ ជាតិ​ខ្លះ​ ២ ជាតិ​ខ្លះ ៣ ជាតិ​ខ្លះ ៤ ជាតិ​ខ្លះ ៥ ជាតិ​ខ្លះ ១០ ជាតិ​ខ្លះ ២០ ជាតិ​ខ្លះ ៣០ ជាតិ​ខ្លះ​ ៤០ ជាតិ​ខ្លះ​ ៥០ ជាតិ​ខ្លះ មួយ​រយ​ជាតិ​ខ្លះ មួយ​ពាន់​ជាតិ​ខ្លះ​ មួយ​សែន​ជាតិ​ខ្លះ អស់​សំ​វដ្ដ​កប្ប​ដ៏​ច្រើន​ខ្លះ វិវដ្ដ​កប្ប​ដ៏​ច្រើន​ខ្លះ អស់​សំ​វដ្ដ​វិវដ្ដ​កប្ប​ដ៏​ច្រើន​ខ្លះ ថា​អាត្មាអញ​កើត​ហើយ​ ក្នុង​ទីឯណោះ មានឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​វណ្ណៈ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ​ បាន​នូវ​សុខ និង​ទុក្ខ​យ៉ាងនេះ មាន​ទីបំផុត​អាយុ​យ៉ាងនេះ អាត្មាអញ​នោះ លុះ​ច្យុត​ចាកទី​នោះ​ បាន​ទៅ​កើត​ក្នុង​ទីឯណោះ កាលដែល​កើត​ក្នុង​ទីនោះ អាត្មាអញ​មានឈ្មោះ​យ៉ាងនេះ​ មាន​គោត្រ​យ៉ាងនេះ មាន​វណ្ណៈ​យ៉ាងនេះ​ មាន​អាហារ​យ៉ាងនេះ បាន​នូវ​សុខ និង​ទុក្ខ​យ៉ាងនេះ មាន​ទីបំផុត​អាយុ​យ៉ាងនេះ អាត្មាអញ​នោះ លុះ​ច្យុត​ចាកទី​នោះ ទើប​មក​កើត​ក្នុង​ទីនេះ​ (ភិក្ខុ​នោះ​) រមែង​រលឹក​ឃើញ​នូវ​បុពេ្វ​និវាស​ច្រើនយ៉ាង ព្រមទាំង​អាការ​ ព្រមទាំង​ឧទ្ទេស យ៉ាងនេះ​ឯង ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ
ថយ | ទំព័រទី ២៥៨ | បន្ទាប់