ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ​ ប្រាជ្ញា​ក្នុង​ការ​ធ្វើ​ធម៌​ឲ្យ​ភ្លឺរុងរឿង ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា ក្នុង​ការ​ធ្វើ​និរុត្តិ​ឲ្យ​ភ្លឺរុងរឿង​ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​ធ្វើ​បដិភាណ​ឲ្យ​ភ្លឺរុងរឿង​ ឈ្មោះថា​បដិភាណប្បដិសម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការប្រកាស​នូវ​អត្ថ​ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ​ ប្រាជ្ញា​ក្នុង​ការប្រកាស​នូវ​ធម៌ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការប្រកាស​នូវ​និរុត្តិ​ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​ប្រកាស​នូវ​បដិភាណ ឈ្មោះថា​ បដិភាណប្បដិសម្ភិទា​ញាណ​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​ប្រាជ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​ ហេតុ​នោះ លោក​ពោល​ថា អត្ថប្បដិសម្ភិទា​ញាណ ធម្មប្បដិ​សម្ភិទា​ញាណ​ និរុត្តិប្បដិ​សម្ភិទា​ញាណ បដិភាណ​ប្ប​ដិ​សម្ភិទា​ញាណ។
 [២៦៩​] ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ របស់​តថាគត តើ​ដូចម្ដេច។ ព្រះ​តថាគត​ទ្រង់​ឃើញ​ពួក​សត្វ​ក្នុង​លោក​នេះ ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក​ មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​ចាស់​ក្លា​ មាន​ឥន្រ្ទិយ​ទន់ មាន​អាការ​ល្អ មាន​អាការ​អាក្រក់ ជា​សត្វ​គួរឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ងាយ ឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ សត្វ​ពួក​ខ្លះ ឃើញ​បរលោក និង​ទោស មាន​រាគៈ​ជាដើម​ថា​ជា​ភ័យ សត្វ​ពួក​ខ្លះ មិនឃើញ​បរលោក​ និង​ទោស មាន​រាគៈ​ជា​ដើម​ថា​ជា​ភ័យ​ឡើយ (ញាណ​បែបនេះ​ ឈ្មោះថា ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ​របស់​ព្រះ​តថាគត​)។
ថយ | ទំព័រទី ២៧១ | បន្ទាប់