កាល​បុគ្គល​លះ​សេចក្តី​ប្រកាន់ ដោយ​ការ​ប្រកប​ទុក ធម៌​ទាំងឡាយ​ដែល​កើត​ហើយ​ ដោយអំណាច​វិ​វដ្ដ​នា​នុបស្ស​នា រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ កិលេស​ទាំងឡាយ​ដែល​ឋិតនៅ​ក្នុង​ទី​តែមួយ​ជាមួយនឹង​ទិដ្ឋិ ធម៌​ទាំងឡាយ​ដែល​កើត​ហើយដោយ​អំណាច​សោតាបត្តិ​មគ្គ​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ ​; ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ កាល​បុគ្គល​លះកិលេស​ទាំងឡាយ​ដ៏​គ្រោតគ្រាត​ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​សកទាគាមិមគ្គ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ កាល​បុគ្គល​លះកិលេស​ទាំងឡាយ​ដ៏​ល្អិត ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​អនាគាមិមគ្គ​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ កាល​បុគ្គល​លះកិលេស​ទាំងអស់ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ​ ដោយអំណាច​អរហត្តមគ្គ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា
ថយ | ទំព័រទី ៧៥ | បន្ទាប់