ធម៌​គប់​រក​នូវ​សេចក្តី​សាបសូន្យ សតិ​ដ៏​សមគួរ​ដល់​ឈាន​នោះ​ តាំងនៅ​ដដែល ឈ្មោះថា​ធម៌​គប់​រក​នូវ​ការតាំងនៅ​ដដែល សញ្ញា និង​មនសិ​កា​រៈ ដែល​ច្រឡំ​ដោយ​អា​កិ​ញ្ចញ្ញា​យតនៈ​ រមែង​ប្រព្រឹត្តទៅ ឈ្មោះថា​ធម៌​គប់​រក​នូវ​គុណវិសេស សញ្ញា និង​មនសិ​កា​រៈ ដែល​ច្រឡំ​ដោយ​និ​ព្វិ​ទា​វិបស្សនា​ ប្រកបដោយ​វិរាគធម៌​គឺ​អរិយមគ្គ រមែង​ប្រព្រឹត្តទៅ ឈ្មោះ ថា​ធម៌​គប់​រក​នូវ​ការ​ទំ​លាយ​កិលេស​ សញ្ញា និង​មនសិ​កា​រៈ ដែល​ច្រឡំ​ដោយ​វិ​ញ្ញាណ​ញ្ចា​យតនៈ របស់​បុគ្គល​អ្នក​បាន​អកិ​ញ្ចញ្ញា​យតនៈ​ រមែង​ប្រព្រឹត្តទៅ ឈ្មោះថា​ធម៌​គប់​រក​នូវ​សេចក្តី​សាបសូន្យ សតិ​ដ៏​សមគួរ​ដល់​ឈាន​នោះ​ តាំងនៅ​ដដែល ឈ្មោះថា​ធម៌​គប់​រក​នូវ​ការតាំងនៅ សញ្ញា និង​មនសិ​កា​រៈ ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ រមែង​ប្រព្រឹត្តទៅ ឈ្មោះថា​ធម៌​គប់​រក​នូវ​គុណវិសេស សញ្ញា និង​មនសិ​កា​រៈ ដែល​ច្រឡំ​ដោយ​និ​ព្វិ​ទា​វិបស្សនា​ ប្រកបដោយ​វិរាគធម៌​គឺ​អរិយមគ្គ រមែង​ប្រព្រឹត្តទៅ ឈ្មោះថា​ធម៌​គប់​រក​នូវ​ការ​ទំ​លាយ​កិលេស​ ដែល​ឈ្មោះថា ញាណ ដោយ​អត្ថ​ថា ដឹង​នូវ​ធម៌​នោះ ឈ្មោះថា បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ព្រោះហេតុនោះ លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​សេចក្តី​សាបសូន្យ​ ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​ការតាំងនៅ​ដដែល ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​គុណវិសេស​ ធម៌​ទាំងឡាយ​នេះ
ថយ | ទំព័រទី ៨៣ | បន្ទាប់