គេធ្វើផ្ទះសម្រាប់ចំអិនអាហារ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្រ្កម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើសាលាក្បែរផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង(កូនស្រី) ដើម្បីកូនប្រុសក្តី មានការដណ្តឹង(កូនប្រុស) ដើម្បីកូនស្រីក្តី គេមានជម្ងឺក្តី គេប្រាប់ព្រះសូត្រដែលគេដឹងប្រាកដក្តី។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកដ៏ចំរើនទាំងឡាយនិមន្តមករៀនយកព្រះសូត្រនេះ កុំឲ្យព្រះសូត្រនេះសាបសូន្យទៅឡើយ។ ម្យ៉ាងទៀត ឧបាសកនោះ មានកិច្ចឯណានីមួយក្តី មានកិច្ចត្រូវធ្វើ (ខានមិនបាន)ក្តី។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកដ៏ចំរើនទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមក ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់