មានកំឡាំងគួរនឹងដឹងច្បាស់ដោយភ្នែក មកកាន់គន្លងភ្នែក ក៏មិនបានគ្របសង្កត់ចិត្តរបស់ភិក្ខុនោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំ ដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណាឃើញនូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅនៃចិត្តនោះ បើសំឡេងទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយត្រចៀកបាន... ក្លិនទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយច្រមុះបាន... រសទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយអណ្តាតបាន... ផោដ្ឋព្វៈ (គឺអារម្មណ៍ដែលមកប៉ះត្រូវកាយ) ទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយកាយបាន... ធម្មារម្មណ៍ (គឺអារម្មណ៍ដែលកើតក្នុងចិត្ត) ទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយចិត្តបាន មកកាន់ផ្លូវនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើកដោយតណ្ហាហើយ លោកបានពិចារណាឃើញ នូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅ នៃចិត្តនោះ បពិត្រព្រះអង្គដ៏ចំរើន ឧបមាដូចជាភ្នំថ្ម ឥតធ្លុះ ឥតប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងកើតក្តី ក៏ញុំាងភ្នំនោះ ឲ្យកម្រើកមិនបាន