កិច្ចដែលគួរនឹងធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបានរំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និងធម្មារម្មណ៍ទាំងអស់ ដែលជាទីគាប់ចិត្តក្តី មិនជាទីគាប់ចិត្តក្តី ក៏ញុំាងចិត្តរបស់ភិក្ខុជាតាទិបុគ្គល(១) ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុនោះ ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ជាចិត្តផុតស្រឡះចាកកិលេសហើយ លោកពិចារណានូវសេចក្តីកើត និងសេចក្តីរលត់នៃចិត្តនោះ។
[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា នែភិក្ខុទាំងឡាយ ពួកកុលបុត្ត តែងប្រកាសគុណ គឺអរហត្តផលយ៉ាងនេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាសសេចក្តីនៃបុគ្គលជាអរហន្តផង មិនបានបង្អោនខ្លួនទៅដោយអំនួតថា ខ្លួនជាព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរសខ្លះ ប្រកាសព្រះអរហត្តផល ទំនងធ្វើដូចជាសើចលេង មោឃបុរសទាំងនោះ តែងដល់នូវសេចក្តីចង្អៀតចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅព្រះសោណៈដ៏មានអាយុថា នែសោណៈ អ្នកឯងធ្លាប់ចំរើនដោយ

(១) (អដ្ឋកថា) បុគ្គលដែលមិនញាប់ញ័រដោយសេចក្តីត្រេកអរ និងសេចក្តីអន់ចិត្ត ក្នុងអារម្មណ៍ជាទីគាប់ចិត្ត និងអារម្មណ៍មិនជាទីគាប់ចិត្ត។