រឿងសោណភិក្ខុបួសហើយ ប្រារព្ធព្យាយាមក្រៃពេក បាទាក៏បែក១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានឲ្យសោណភិក្ខុតាំងព្យាយាមតាមខ្សែពិណ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតស្បែកជើងមួយជាន់១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ហាមស្បែកជើងពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ។ ស្បែកជើងពណ៌ក្រហមក្រមៅ (ដូចខ្នងក្អែប) និងពណ៌លឿងទុំ (ដូចផ្កាឈូក)១ រឿងទ្រង់ហាមខ្សែស្បែកជើង មានពណ៌ខៀវជាដើម១ រឿងទ្រង់ហាមស្បែកជើងបិទកែងជើង១ រឿងទ្រង់ហាមស្បែកជើង ស្រោបជើងទាំងអស់ រហូតស្មងជើង១ រឿងទ្រង់ហាមស្បែកជើង ដែលគេក្រង ជារបៀបបិទខ្នងជើង១ រឿងទ្រង់ហាមស្បែកជើងញាត់ដោយគរ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌វិចិត្រ ដូចស្លាបសត្វទទា១ រឿងទ្រង់ហាមស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ១ រឿងទ្រង់ហាមស្បែកជើង មានខ្សែមានសណ្ឋាន ដូចស្នែងពពែ១។ រឿងទ្រង់ហាមស្បែក