ត្រូវ​ភិក្ខុ​ដែល​នៅសល់​អំពី​នោះ​ ​បវារណា​ចុះ​ ​ពួក​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​សំគាល់​ថា​ ​ជា​ធម៌​ ​សំគាល់​ថា​ ​ជា​វិន័យ​ ​ជាពួក​ទេ​ ​តែ​សំគាល់​ថា​ ​ព្រមព្រៀង​ ​ហើយក៏​បវារណា​ទៅ​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​ទើបតែនឹង​បវារណា​រួច​។​បេ​។​ ​ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោក​ ​ភិក្ខុ​បរិសទ្យ​ពួក​ខ្លះ​ក្រោក​ហើយ​ ​ភិក្ខុ​បរិសទ្យ​ទាំងអស់​ ​ក្រោក​ចេញ​ហើយ​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​ ​មកដល់​។​បេ​។​ ​ស្មើ​ៗ​គ្នា​។​បេ​។​ ​តិច​ជាង​។​ ​ពួក​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ពួក​ភិក្ខុ​(​ដែល​មិនទាន់​បវារណា​)​ ​ត្រូវ​បវារណា​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​នោះ​ចុះ​ ​ពួក​ភិក្ខុ​ ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​

​ចប់​ ​រឿង​ពួក​ភិក្ខុ​ជាពួក​ ​តែ​សំគាល់​ថា​ ​ព្រមព្រៀង​គ្នា​ ​មាន១៥យ៉ាង​។​

ថយ | ទំព័រទី ១០១ | បន្ទាប់