[​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​អាវាសិក​ភិក្ខុ​ទាំងឡាយ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដឹង​ថា​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​មានបំណង​នឹង​បំបែក​សង្ឃ​ថា​ ​ភិក្ខុ​ទាំងឡាយ​នុ៎ះ​ ​ចូរ​បាត់​ទៅចុះ​ ​ភិក្ខុ​ទាំងឡាយ​នុ៎ះ​ ​ចូរ​វិនាស​ទៅចុះ​ ​ប្រយោជន៍អ្វី​ ​ដោយ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដូច្នេះហើយ​ ​ក៏​បវារណា​ទៅ​។​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​កំពុង​បវារណា​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ម្តង​ទៀត​ ​ពួក​ភិក្ខុ​ ​ដែល​បាន​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​បេ​។​ ​តិច​ជាង​។​ ​ពួក​ភិក្ខុ​ ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ត្រូវតែ​ពួក​ភិក្ខុ​ ​ដែល​នៅសល់​អំពី​នោះ​ ​បវារណា​ចុះ​ ​ពួក​ភិក្ខុ​ ​ដែល​បាន​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដឹង​ថា​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​មិនទាន់​មកដល់​។​ ​(​តែ​)​ ​ពួក​ភិក្ខុ​ទាំងនោះ​មានបំណង​នឹង​បំបែក​សង្ឃ​ថា​ ​ភិក្ខុ​ទាំងឡាយ​នុ៎ះ​
ថយ | ទំព័រទី ១០៥ | បន្ទាប់