សិ​ក​ភិក្ខុ​ ​មាន​ចំនួន​ច្រើនជាង​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​។​ ​បើ​ចំ​នួន​ស្មើ​ៗ​គ្នា​ទេ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​វិញ​។​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ ​មាន​ចំនួន​ច្រើនជាង​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ ​ប្រព្រឹត្ត​តាម​ពួក​អាគន្តុក​ភិក្ខុ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​យល់ថា​ថ្ងៃ១កើត​ ​ឬ១រោច​ ​ពួក​អាគន្តុក​ភិក្ខុ​យល់ថា​ ​ថ្ងៃ១៥​។​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​មាន​ចំនួន​ច្រើនជាង​ ​មិន​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ដល់​ពួក​អាគន្តុក​ភិក្ខុ​ទេ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ទៅកាន់​ទី​ក្រៅ​សីមា​ ​ហើយ​បវារណា​ចុះ​។​ ​បើ​ស្មើ​ៗ​គ្នា​ទេ​ ​មិន​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ ​ដល់​ពួក​អាគន្តុក​ភិក្ខុ​ឡើយ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ទៅកាន់​ទី​ក្រៅ​សីមា​ ​ហើយ​បវារណា​ចុះ​។​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ដល់​ពួក​អាគន្តុក​ភិក្ខុ​ ​ឬ​ត្រូវ​ទៅកាន់​ទី​ក្រៅ​សីមា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​យល់ថា​ថ្ងៃ១៥​ ​ពួក​អាគន្តុក​ភិក្ខុ​ ​យល់ថា​ថ្ងៃ១កើត​ ​ឬ១រោច​។​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ ​ដល់​អាវាសិក​ភិក្ខុ​ ​ឬ​ត្រូវ​ទៅកាន់​ទី​ក្រៅ​សីមា​។​ ​បើ​ពួក​ភិក្ខុ​ទាំងនោះ​ ​ស្មើ​ៗ​គ្នា​ទេ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ដល់​ពួក​អាវាសិក​ភិក្ខុ​ ​ឬ​ត្រូវ​ទៅកាន់​ទី​ក្រៅ​សីមា​។​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ច្រើនជាង​ ​មិន​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ឲ្យ​សាមគ្គី​ដល់​ពួក​អាវាសិក​ភិក្ខុ​ឡើយ​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​
ថយ | ទំព័រទី ១០៨ | បន្ទាប់