បុគ្គល​អ្នកសម្លាប់​មាតា​ ​អ្នកសម្លាប់​បិតា​ ​អ្នកសម្លាប់​ព្រះអរហន្ត​ ​អ្នក​ទ្រុស្ត​ភិក្ខុនី​ ​អ្នក​បំបែក​សង្ឃ​ ​អ្នកធ្វើ​លោហិតុប្បាទ​ ​(​ធ្វើ​ព្រះ​លោហិត​ព្រះពុទ្ធ​ឲ្យ​ពង​ឡើង​)​ ​បុគ្គល​ជា​ឧភតោព្យញ្ជនកៈ​ ​(​មនុស្ស​មាន​ភេទ​ពីរ​)​ ​អង្គុយ​ជាមួយ​ផង​ទេ​ ​ភិក្ខុ​ណាប​វារ​ណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ ​ដោយ​ឲ្យ​បវារណា​ ​ឈ្មោះ​ថា​បរិវាសិ​ក​ ​(​មាន​បរិសទ្យ​ក្រោក​ចេញទៅ​ហើយ​)​ ​វៀរលែងតែ​បរិសទ្យ​មិនទាន់​ក្រោក​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​បវារណា​ ​ក្នុង​ថ្ងៃ​មិនមែន​ថ្ងៃ​បវារណា​ទេ​ ​វៀរលែងតែ​សង្ឃសាមគ្គី​ ​បវារណា​ចេញ​។​

​ចប់​ ​ទុតិយ​ភាណវារៈ​។​


 [​៤០​]​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​អាវាស​មួយ​ក្នុង​កោសល​ជនបទ​ ​កើត​សញ្ចរ​ភ័យ​(​១​)​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​អាច​នឹង​បវារណា​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​(​បវារណា​ ​ជា​គំរប់៣ដង​)​ ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បវារណា​ ​ជាទ្វេ​វា​ចិ​កាប​វារ​ណា​ ​(​បវារណា​ ​ជា​គំរប់​ពីរ​ដង​)​ ​បាន​។​ ​(​កាលនោះ​)​ ​សញ្ចរ​ភ័យ​ដ៏​ក្លាខ្លាំង​
​(​១​)​ ​ភ័យ​ដែល​កើតអំពី​មនុស្ស​នៅក្នុង​ព្រៃ​។​
ថយ | ទំព័រទី ១២០ | បន្ទាប់