នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​មនុស្ស​ដែល​ឲ្យ​ទាន​ ​អស់​រាត្រី​ជាច្រើន​ ​បើ​សង្ឃ​នឹង​បវារណា​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិនទាន់​ ​ដ្បិត​រាត្រី​ជិត​ភ្លឺ​ហើយ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​មាន​)​ ​ពួក​មនុស្ស​អ្នកឲ្យ​ទាន​ ​អស់​រាត្រី​ជាច្រើន​។​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិនទាន់​ទេ​ ​ដ្បិត​រាត្រី​ជិត​ភ្លឺ​ហើយ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​បវារណា​ ​ជាទ្វេ​វា​ចិ​កាប​វារ​ណា​ ​ជាឯក​វា​ចិ​កាប​វារ​ណា​ ​ជាស​មា​នវ​ស្សិ​កាប​វារ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​ភិក្ខុ​និយាយ​ធម៌​ ​ពួក​ភិក្ខុ​រៀន​ព្រះ​សូត្រ​សង្គាយនា​ ​(​ផ្ទៀងផ្ទាត់​)​ ​ព្រះ​សូត្រ​ ​ពួក​ភិក្ខុ​ជា​វិនយ​ធរ​ ​វិនិច្ឆ័យ​វិន័យ​ ​ពួក​ភិក្ខុ​ធម្មកថិក​សាកច្ឆា​ធម៌​ ​ពួក​ភិក្ខុ​ធ្វើ​សេចក្តី​ឈ្លោះ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​អស់​រាត្រី​ជាច្រើន​។​ ​បើ​ពួក​ភិក្ខុ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​ភិក្ខុ​ធ្វើ​សេចក្តី​ឈ្លោះ​គ្នា​ ​អស់​រាត្រី​ជាច្រើន​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិនទាន់​ ​ព្រោះ​រាត្រី​ទៀបភ្លឺ​ហើយ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ពួក​ភិក្ខុ​ធ្វើ​សេចក្តី​ឈ្លោះ​គ្នា​ ​អស់​រាត្រី​ជាច្រើន​។​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិនទាន់​
ថយ | ទំព័រទី ១២២ | បន្ទាប់