តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​សុំ​ធ្វើ​ឱកាស​ ​ហើយ​ចោទ​អាបត្តិ​ ​ដល់​ភិក្ខុ​នោះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាលដែល​ភិក្ខុ​ឯទៀត​សូមឱកាស​ ​មិន​ប្រាថ្នា​នឹង​បើកឱកាសឲ្យ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ឃាត់​នូវ​បវារណា​ ​ដល់​ភិក្ខុ​ដែល​មិន​ធ្វើ​ឱកាស​ ​(​មិន​បើកឲ្យ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ឃាត់​បវារណា​យ៉ាងនេះ​ ​ត្រូវ​ភិក្ខុ​សូត្រ​ ​ក្នុង​កណ្តាល​សង្ឃ​ ​ចំពោះ​បុគ្គល​នោះ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​គឺ​ថ្ងៃទី១៤​ ​ឬ​ថ្ងៃទី១៥​ ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​ឈ្មោះ​នេះ​ ​ប្រកបដោយ​អាបត្តិ​ហើយ​ ​បវារណា​ ​ខ្ញុំ​សូម​ឃាត់​ ​នូវ​បវារណា​ ​របស់​បុគ្គល​នោះ​ ​មិន​គួរ​សង្ឃ​បវារណា​នឹង​បុគ្គល​នោះ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​ទេ​។​ ​បវារណា​ឈ្មោះថា​ ​ភិក្ខុ​បាន​ឃាត់​ហើយ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​គិត​គ្នា​ថា​ ​ពួក​ភិក្ខុ​មាន​សីល​ជាទីស្រឡាញ់​ ​មុខ​ជា​នឹង​ឃាត់​បវារណា​ ​របស់​ពួក​យើង​ជាមុន​ហើយ​ ​ក៏​តាំង​រូតរះ​ឃាត់​បវារណា​ ​ដល់​ពួក​ភិក្ខុ​ដែល​បរិសុទ្ធ​មិន​ត្រូវអាបត្តិ​ ​ដោយ​ឥតមាន​រឿង​ ​ឥតមាន​ហេតុអ្វី​ ​ថែមទាំង​ឃាត់​បវារណា​ ​ដល់​ពួក​ភិក្ខុ​ដែល​បាន​បវារណា​ហើយ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​
ថយ | ទំព័រទី ១២៦ | បន្ទាប់