ភិក្ខុ​ឃាត់​បាន​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​តេ​វា​ចិ​កាប​វារ​ណា​ ​ដែល​សង្ឃ​បាន​សូត្រ​ហើយ​ ​បាន​ពោល​ហើយ​ ​តែ​មិនទាន់​ចប់​ ​បវារណា​ឈ្មោះថា​ ​ភិក្ខុ​បាន​ឃាត់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​ទ្វេ​វា​ចិ​កាប​វារ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​ឯក​វា​ចិ​កាប​វារ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​សមា​នវ​ស្សិ​កាប​វារ​ណា​ដែល​សង្ឃ​បាន​សូត្រ​ហើយ​ ​បាន​ពោល​ហើយ​ ​តែ​មិនទាន់​ចប់​ ​បវារណា​ឈ្មោះថា​ ​ភិក្ខុ​បាន​ឃាត់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​ឈ្មោះថា​ ​ភិក្ខុ​បាន​ឃាត់​ហើយ​ ​ដូច​ពោល​មកនេះ​ឯង​។​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើប្រសិន​ជា​មាន​ភិក្ខុ​ ​ឃាត់​បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​បើ​ពួក​ភិក្ខុ​ឯទៀត​ ​បាន​ស្គាល់​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះឯង​ ​មាន​កាយសមាចារ​មិន​បរិសុទ្ធ​(​១​)​ ​មាន​វចីសមាចារ​មិន​បរិសុទ្ធ​(​២​)​ ​មាន​អាជីវៈ​មិន​បរិសុទ្ធ​(​៣​)​ ​ល្ងង់​ ​មិន​ឆ្លាស​ ​កាលបើ​មាន​គេ​ចោទសួរ​ ​ក៏​មិន​អាច​ឲ្យ​គេ​ចោទសួរ​បាន​។​ ​ត្រូវ​សង្ឃ​សង្រួបសង្រួម​ថា​ ​នែ​ភិក្ខុ​ ​កុំឡើយ​ ​លោក​កុំ​ធ្វើការ​បង្កហេតុ​ ​កុំ​ឈ្លោះ​គ្នា​ ​កុំ​ទាស់ទែងគ្នា​ ​កុំ​ធ្វើការ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​ ​សឹម​បវារណា​ចុះ​។​
​(​១​)​ ​សេចក្តី​ប្រព្រឹត្តិ​ដោយ​កាយ​មិន​បរិសុទ្ធ​។​ ​(​២​)​ ​សេចក្តី​ប្រព្រឹត្តិ​ដោយ​វាចា​មិន​បរិសុទ្ធ​។​ ​(​៣​)​ ​សេចក្តី​ចិញ្ចឹមជីវិត​មិន​បរិសុទ្ធ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់