ឯង​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ ​មាន​អាជីវៈ​បរិសុទ្ធ​ ​តែ​ល្ងង់​ ​មិន​ឆ្លាស​ ​កាល​គេ​ចោទសួរ​ ​ក៏​មិន​អាច​ឲ្យ​គេ​ចោទសួរ​បាន​។​ ​ត្រូវ​សង្ឃ​សង្រួបសង្រួម​ថា​ ​កុំឡើយ​ភិក្ខុ​ ​លោក​កុំ​ធ្វើការ​បង្កហេតុ​ ​កុំ​ឈ្លោះ​គ្នា​ ​កុំ​ទាស់ទែងគ្នា​ ​កុំ​វិវាទគ្នា​ ​ដូច្នេះហើយ​ ​សឹម​បវារណា​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​ភិក្ខុ​ផងគ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​បើ​ពួក​ភិក្ខុ​ដទៃ​ ​ស្គាល់​ភិក្ខុ​នោះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះឯង​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ ​មាន​អាជីវៈ​បរិសុទ្ធ​ ​ជា​បណ្ឌិត​ ​ឆ្លាស​ ​មាន​ប្រាជ្ញា​ ​កាល​មាន​គេ​ចោទសួរ​ ​អាច​ឲ្យ​គេ​ចោទសួរ​បាន​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ថា​ ​នែ​អាវុសោ​ ​លោក​នេះឯង​ ​ឃាត់​បវារណា​ ​ចំពោះ​ភិក្ខុ​នេះ​ ​លោក​ឃាត់​បវារណា​នោះ​ ​ព្រោះ​ហេតុអ្វី​ ​លោក​ឃាត់​ព្រោះ​សីលវិបត្តិ​ ​ឬ​ឃាត់​ព្រោះ​អាចារ​វិបត្តិ​ ​ឬ​ឃាត់​ព្រោះ​ទិដ្ឋិ​វិបត្តិ​។​ ​បើ​ភិក្ខុ​អ្នក​ឃាត់​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃាត់​ព្រោះ​សីល​វិ​បតិ្ត​ ​ខ្ញុំ​ឃាត់​ព្រោះ​អាចារ​វិ​បតិ្ត​ ​ខ្ញុំ​ឃាត់​ព្រោះ​ទិដ្ឋិ​វិ​បតិ្ត​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ស្គាល់​សីលវិបត្តិ​ ​ស្គាល់​អាចារ​វិបត្តិ​ ​ស្គាល់​ទិដ្ឋិ​វិបត្តិ​ដែរ​ឬ​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់