ក៏ប្រាកដ បើកម្មមានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឃាត់ទាំងវត្ថុ ទាំងបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុទាំងឡាយនិយាយយ៉ាងនេះនឹងភិក្ខុនោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុទាំងឡាយបរិសុទ្ធផង ដើម្បីឲ្យភិក្ខុទាំងឡាយព្រមព្រៀតគ្នាផង បើវត្ថុ និងបុគ្គលប្រាកដ ចូរលោកប្រាប់វត្ថុ និងបុគ្គលនោះក្នុងកាលឥឡូវនេះមក។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុប្រាកដមុនបវារណា បុគ្គលប្រាកដក្រោយបវារណា គួរនឹងចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រាកដមុនបវារណា វត្ថុប្រាកដក្រោយបវារណា គួរនឹងចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុ និងបុគ្គលប្រាកដមុនបវារណា កាលបើសង្ឃបានធ្វើបវារណាហើយ បើភិក្ខុសើរើកម្មនោះឡើង ត្រូវឱក្កោដនកបាចិត្តិយ (ត្រូវបាចិត្តិយព្រោះការសើរើ)។
[៤៦] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូបដែលជាមិត្រគ្រាន់តែឃើញគ្នា និងជាមិត្របានគប់គ្នា (មិត្រស្និទ្ធស្នាលមាំមួន) ចូលទៅចាំវស្សាក្នុងអាវាសមួយក្នុងកោសលជនបទ។ ពួកភិក្ខុដទៃដែលនៅជិតខាងភិក្ខុទាំងឡាយនោះ ធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃចូលទៅ