បើ​មាន​ភិក្ខុ​ណាមួយ​ ​ឃាត់​បវារណា​ភិក្ខុ​នោះ​ ​ត្រូវ​សង្ឃ​ដេញដោល​សួរ​ភិក្ខុ​ទាំងពីរ​រូប​ ​លុះ​សាកសួរ​ហើយ​ ​សឹម​ឲ្យ​ភិក្ខុ​ទាំងពីរ​ធ្វើតាម​ធម៌​ ​(​គឺ​សំដែង​អាបត្តិ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​នោះ​ ​បានសម្រេច​កិច្ច​នោះ​ក្នុង​ជនបទ​ហើយ​ ​ត្រឡប់​មកកាន់​អាវាស​នោះ​វិញ​ ​ខាងក្នុង​ថ្ងៃ​គំរប់៤ខែ​ ​នៃ​វស្សានរដូវ​ ​ជាទី​រីក​នៃ​ផ្កា​កុមុទ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងឡាយ​នោះ​ ​កំពុងតែ​បវារណា​ ​ហើយ​មាន​ភិក្ខុ​ណាមួយ​ឃាត់​បវារណា​ដល់​ភិក្ខុ​នោះ​ ​គួរ​ភិក្ខុ​ដែល​ត្រូវ​គេ​ឃាត់​នោះ​ ​និយាយ​នឹង​ភិក្ខុ​អ្នក​ឃាត់​នោះ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​លោក​មិនមែន​ជា​ឥស្សរៈ​ ​ក្នុង​ការ​បវារណា​របស់ខ្ញុំ​ទេ​ ​ខ្ញុំ​បាន​បវារណា​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងឡាយ​នោះ​ ​កំពុងតែ​បវារណា​ ​ក៏​ភិក្ខុ​នោះ​ឃាត់​បវារណា​របស់​ភិក្ខុ​ណាមួយ​។​ ​ត្រូវ​សង្ឃ​ដេញដោល​ ​សាកសួរ​ភិក្ខុ​ទាំងពីរ​រូប​ ​លុះ​ដេញដោល​ ​សាកសួរ​ហើយ​ ​ឲ្យ​ភិក្ខុ​ទាំងពីរ​រូប​ធ្វើតាម​ធម៌​ ​ហើយ​សឹម​បវារណា​ ​ដោយ​សង្ឃ​បវារណា​ចុះ​។​

​ចប់​ ​ប​វារ​ណ​ក្ខន្ធ​កៈ​ ​ទី៤​។​
​រឿង​ក្នុង​ខន្ធកៈ​នេះ​មាន៤៦រឿង​។​

ថយ | ទំព័រទី ១៤៩ | បន្ទាប់