ហើយ​ប្រញាប់​ឃាត់​បវារណា​ជាមុន១​ ​រឿង​ភិក្ខុ​ឃាត់​បវារណា​មិនបាន១​ ​រឿង​ភិក្ខុ​ឃាត់​បវារណា​ដល់​ភិក្ខុ​ផងគ្នា​ក្នុង​ថ្ងៃ​បវារណា១​ ​(​សេចក្តី​សួរ​ថា​ ​លោក​ឃាត់​បវារណា​)​ ​ព្រោះ​ហេតុអ្វី១​ ​រឿង​សួរ​ថា​វិបត្តិ​ដូចម្តេច​ខ្លះ១​ ​រឿង​ឃាត់​បវារណា​ដោយ​ឃើញ​ ​ដោយ​ឮ​ ​ដោយ​រង្កៀស១​ ​រឿង​ភិក្ខុ​អ្នកចោទ១​ ​រឿង​ភិក្ខុ​ដែល​ត្រូវ​ចោទ១​ ​រឿង​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ១​ ​រឿង​វត្ថុ​និង​បុគ្គល១​ ​រឿង​ភិក្ខុ​អ្នកធ្វើការ​បង្កហេតុ១​ ​រឿង​បវារណា​សង្គហៈ១​ ​រឿង​ភិក្ខុ​មិនជា​ធំ​ក្នុង​ការ​បវារណា១​ ​រឿង​សង្ឃ​គួរ​សាកសួរ​ភិក្ខុ​ទាំងពីរ​រូប​ ​ហើយ​ឲ្យ​ភិក្ខុ​ទាំងពីរ​រូប​ធ្វើតាម​ធម៌​ ​ហើយ​សឹម​បវារណា១​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់