ដ៏​មាន​អាយុ​ដូច្នោះ​ទៀត​ឡើយ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ជ្រាប​សេចក្តី​បរិវិតក្ក​ ​ក្នុងចិត្ត​របស់​ពួក​អ្នកស្រុក​ ​ទាំង៨ម៉ឺន​នោះ​ ​ដោយ​ព្រះទ័យ​ហើយ​ ​ទើប​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ ​ឯ​អនុបុព្វីកថា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​ព្រះអង្គ​ទ្រង់​សំដែង​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​សំដែង​ពី​ទោស​ ​របស់​កាមគុណ​ ​ដែល​ជា​របស់​លាមក​សៅហ្មង​ ​និង​អានិសង្ស​ក្នុង​កិរិយា​ចេញ​បួស​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ម្ចាស់​ ​ទ្រង់​បាន​ជ្រាប​ថា​ ​ពួក​ជន​ទាំងនោះ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ក្នុង​វេលា​ណា​ហើយ​ ​ក៏​ទ្រង់​សំដែង​នូវ​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​សំដែង​ពី​កង​ទុក្ខ​ ​ហេតុ​ដែល​នាំឲ្យកើត​កង​ទុក្ខ​ ​សេចក្តី​រំលត់​នូវ​កង​ទុក្ខ​ ​និង​ផ្លូវ​ដែល​ដល់​នូវ​សេចក្តី​រំលត់​កង​ទុក្ខ​ ​ក្នុង​វេលា​នោះ​។​ ​សំ​ពត់​សស្អា​ត​ ​ប្រាសចាក​វត្ថុ​មាន​ពណ៌ខ្មៅ​ ​គួរ​ទទួលយក​គ្រឿង​ជ្រលក់​ដោយ​ល្អ​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​(​គឺ​សោតាបត្តិ​មគ្គ​)​ ​ឥតមាន​ធូលី​ ​ឥតមាន​មន្ទិល​ ​ក៏​កើតឡើង​ដល់​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​លើ​អាសនៈ​នោះ​ថា​ ​ធម្មជាត​ឯណា​នីមួយ​ ​មាន​សេចក្តី​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​តែង​មាន​សេចក្តី​រលត់​ទៅវិញ​ជា​ធម្មតា​ ​យ៉ាងនោះ​ឯង​។​ ​ពួក​ជន​ទាំងនោះ​ ​ក៏បាន​យល់​នូវ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ដល់​នូវ​អរិយសច្ច​ធម៌​ហើយ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់