ពាក់​ស្បែកជើង​ដែល​ញាត់​ដោយ​គរ​។​ ​ពាក់​ស្បែកជើង​ ​មាន​ខ្សែ​វិចិត្រ​ដូច​ស្លាប​ទទា​។​ ​ពាក់​ស្បែកជើង​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​ស្នែង​កែះ​។​ ​ពាក់​ស្បែកជើង​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​ស្នែងពពែ​។​ ​ពាក់​ស្បែកជើង​មាន​ខ្សែ​ ​មាន​សណ្ឋាន​ដូច​កន្ទុយ​សត្វ​ខ្ទួយ​។​ ​ពាក់​ស្បែកជើង​ដែល​ចាក់ស្រែះ​ដោយ​ព្រុយ​កន្ទុយក្ងោក​។​ ​ពាក់​ស្បែកជើង​ដែល​វិចិត្រ​ ​(​ផ្សេង​ៗ​)​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​ដែល​បរិភោគ​នូវ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង​បិទ​កែង​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ស្រោប​ជើង​ទាំងអស់​រហូត​ស្មងជើង​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែលគេ​ក្រង​ជា​របៀប​បិទ​ខ្នងជើង​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ញាត់​ដោយ​គរ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​មាន​ខ្សែ​វិចិត្រ​ដូច​ស្លាប​ទទា​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​ស្នែង​កែះ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​ស្នែងពពែ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​មាន​ខ្សែ​មាន​សណ្ឋាន​ដូច​កន្ទុយ​សត្វ​ខ្ទួយ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែលគេ​ស្រេះ​ដោយ​ព្រុយ​កន្ទុយក្ងោក​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​វិចិត្រ​(​ផ្សេង​ៗ​)​ឡើយ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​
ថយ | ទំព័រទី ១៧៧ | បន្ទាប់