ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​មិន​គួរបើ​នឹង​ហ៊ាន​ប្រើ​គេ​ឲ្យ​កាត់​ឫស្សី​ខ្ចី​ទាំងឡាយ​ ​(​យក​មក​ធ្វើ​)​ជា​ទ្រនាប់ជើង​ស្លឹក​ឫស្សី​ ​ហើយ​ពាក់​សោះ​ ​ឯ​ឫស្សី​ខ្ចី​ទាំងនោះ​ ​លុះ​គេ​កាត់​ហើយ​ ​ក៏​ស្វិត​ស្រពោន​ទៅ​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ ​ហ៊ាន​បៀតបៀន​របស់​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែ១​។​ ​កាល​មនុស្ស​ទាំងនោះ​ ​កំពុងតែ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ទ្រនាប់ជើង​ស្លឹក​ឫស្សី​ឡើយ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៦០​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​ពារាណសី​ ​គួរ​តាម​ពុទ្ធ​អធ្យាស្រ័យ​ ​រួច​ទ្រង់​យាង​ទៅកាន់​ចារិក​ ​នៃ​ក្រុង​ភទ្ទិ​យៈ​ ​កាល​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​ភទ្ទិ​យៈ​នោះ​។​ ​បានឮ​មក​ថា​ ​ព្រះអង្គ​គង់នៅ​ក្នុង​ព្រៃ​ជាតិ​យា​វន​ ​ទៀប​ក្រុង​ភទ្ទិ​យៈ​នោះ​។​ ​សម័យ​នោះ​ឯង​ ​ពួ​ក​ភទ្ទិ​យៈ​ភិក្ខុ​ ​(​ភិក្ខុ​ដែល​នៅក្នុង​ក្រុង​ភទ្ទិ​យៈ​)​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​ការ​ប្រដាប់​ទ្រនាប់ជើង​ ​មាន​ប្រការ​ផ្សេង​ៗ​ ​គឺ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​យា​ប្ល៉ង​
ថយ | ទំព័រទី ១៨៨ | បន្ទាប់